ជំនាញច្បាស់លាស់

ក្រុមហ៊ុនខេម មានបុគ្គលិកប្រកបដោយចំណេះដឹងខ្ពស់ និងមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ ដែលធ្លាប់បានទៅសិក្សាពីបរទេស ដែលទទួលខុសត្រូវនៅក្នុងផ្នែកនីមួយៗ របស់ក្រុមហ៊ុន សម្រាប់ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម, ការគ្រប់គ្រងធនធានធម្មជាតិ ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួយដល់ អាជីវកម្មគ្រប់ប្រភេទដែលទាក់ទង នឹងការអភិវឌ្ឍន៍ ផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះទៀត អ្នកបច្ចេកទេសរបស់យើង ថែមទាំងមានបទពិសោធន៍ច្រើនឆ្នាំ ដែលបានចុះជួបផ្ទាល់ជាមួយកសិករ ដើម្បីស្វែងរកដំណោះស្រាយផ្សេងៗ សម្រាប់ជួយដល់អ្នកដាំដុះ ដែលកំពុងតែជួបប្រទះបញ្ហា នាពេលបច្ចុប្បន្ន តាមរយៈភស្តុតាងជាក់ស្តែងតាមបែបវិទ្យាសាស្រ្តជាមួយនឹង បច្ចេកទេសថ្មីៗដូចបណ្តាប្រទេសរីកចំរើនផ្សេងៗ ទៀតនៅក្នុងពិភពលោក។

ក្រុមប្រឹក្សាភិបាល

IMG_2278

លោក ស៊ឹម ជ័យសិទ្ធ អគ្គនាយក

  • ក្រុមហ៊ុន ខេម អេហ្គ្រីខលឈ័រ អ៊ីមផត អិចផត អិលធីឌី
  • ក្រុមហ៊ុនដឹកជញ្ជូន ដាត គ្លូប៊ល ឡូជីស្ទីក ខូអិលធីឌី
  • ក្រុមហ៊ុនស្រាក្រហម ប៊ូលូម ប៊ូលូម ខូអិលធីឌី


លោក អាន តារា នាយកគ្រប់គ្រង 

  • ក្រុមហ៊ុន ខេម អេហ្គ្រីខលឈ័រ អ៊ីមផត អិចផត អិលធីឌី
  • Tokyo University of Agriculture and Technology Japan