ប្រព័ន្ធស្រោចស្រពទំនើប

1.ហេតុអ្វីបានជាងាកមកប្រើប្រាស់ ប្រព័ន្ធស្រោចស្រពទំនើប ក្រុមហ៊ុន ខេម?
Drip-Products

  • គ្រាន់តែផ្តល់ទឹកគ្រប់គ្រាន់តាមតម្រូវការ និងដំណាក់កាលលូតលាស់របស់ដំណាំ ធ្វើឲ្យកើនទិន្នផលពី 25% – 50%
  • បញ្ជូនទឹក ជី និងសារធាតុផ្សេងៗទៅដល់ប្ញសដំណាំដោយផ្ទាល់ (ឬ បញ្ជុកចំណីដល់មាត់របស់ដំណាំ)
  • ផ្តល់បរិមាណទឹកដល់ប្ញសដំណាំ ដែលប្ញសនេះមានតួនាទីសំខាន់ក្នុងការស្រូបយក ឲ្យបានគ្រប់គ្រាន់ជាប្រចាំដើម្បីចិញ្ចឹមសរីរាង្គ
  • កាត់បន្ថយការដុះស្មៅចង្រៃផ្សេងៗ ពីកន្លែងដែលមិនមានទឹកទៅដល់ និងកាត់បន្ថយភ្នាក់ងារចំលងជម្ងឺតាមទឹកដែលលើស និងខ្វះ
  • ប្រើប្រាស់ទឹកប្រកបដោប្រសិទ្ធិភាព និងសន្សំសម្ចៃខ្ពស់ (សន្សំសម្ចៃទឹកពី 50-70% ទៅតាមប្រភេទដំណាំ)
  • អាចពង្រីកផ្ទៃដីដាំដុះ ដោយមិនបារម្ភពីបញ្ហាស្រោចស្រព ដាក់ជី និងសារធាតុផ្សេងៗលើ តាមរដូវកាលដាំដុះឡើយ
  • គ្មានការហូរច្រោះដី ដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម កាត់បន្ថយជម្ងឺឆ្លងតាមទឹក
  • កាត់បន្ថយការបាត់បង់ទឹកក្រោមដី និងខ្ជះខ្ជាយជី ឬសារធាតុចិញ្ចឹមផ្សេងៗ
  • គឺជាប្រព័ន្ធអាចជួយបឺតជី ដែលរលាយក្នុងទឹក 100% ដោយស្វ័យប្រវត្តិដល់ប្ញសរបស់ដំណាំ ដែលត្រូវការតាមដំណាក់កាលនីមួយៗ
  • ប្រើប្រាស់បានទៅលើដំណាំស្ទើតែគ្រប់ប្រភេទ ជាពិសេសដំណាំមានសេដ្ឋកិច្ចខ្ពស់ដូចជា : ម្រេច ស្វាយ ក្រូច មៀន ធូរេន ឈើហូបផ្លែ បន្លែគ្រប់ប្រភេទ ។ល។

2 . សេវាសំខាន់ៗ របស់ប្រព័ន្ធស្រោចស្រពទំនើប ពីក្រុមហ៊ុនខេម

  • លក់សម្ភារៈប្រព័ន្ធស្រោចស្រពទំនើបគ្រប់ប្រភេទ តាមបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល
  • ផ្តល់សេវាដំឡើងប្រព័ន្ធស្រោចស្រព តម្រូវតាមចំការគ្រប់ខ្នាត
  • សិក្សាផ្ទាល់នូវគម្រោងដាំដុះ ប្លង់ចំការប្លង់ប្រព័ន្ធស្រោចស្រព ទំនើប វិភាព pH, EC, និងសីតុណ្ហភាពរបស់ដី និង ទឹក… (ផ្តល់ឯកសារជូនសម្រាប់ប្រើប្រាស់ទូទៅ)

3. មុនពេលសម្រេចចិត្តដាក់ប្រព័ន្ធស្រោចស្រព តើយើងត្រូវដឹងពីអ្វីខ្លះមុនគេ?

  • ប្រភេទដំណាំ ៖ ដំណាំហូបផ្លែ បន្លែហូបផ្លែ បន្លែហូបស្លឹក ដំណាំយកមើម ឈើហូបផ្លែ… (ដើម្បីឲ្យដឹងថាវាត្រូវការទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?)
  • ប្រភេទដី ប្រភេទទឹក និងសីតុណ្ហភាព (ក្នុងដី / បរិយាកាស) ៖ ដីឥដ្ឋ, ដីខ្សាច់… (ដើម្បីឲ្យដឹងពីសំណើមរំហួត និងអាត្រាជម្រាបរបស់ដី)
  • pH (Potential of Hydrogen) របស់ដី ទឹក និង EC (Electrical Conductivity) របស់ដី ៖ ដឹងពីសារធាតុចិញ្ចឹម ទាំង 13 ប្រភេទនៅក្នុងដី សម្រាប់ដំណាំនីមួយៗ
  • ស្ថានភាពដី រយៈកម្ពស់របស់ដី និងឧបករណ៍បញ្ចូនទឹក ដូចជា៖ ម៉ាស៊ីនបូមទឹក ម៉ូទ័របូមទឹក ធុង នឹងអាងស្តុបទឹក ។ល។

4. ប្រភេទប្រព័ន្ធស្រោចស្រពទំនើប ប្រើទៅតាមប្រភេទដំណាំផ្សេងៗគ្នា

4.1 ប្រព័ន្ធតំណក់ទឹក ព័ន្ធជុំវិញគល់ដំណាំហូបផ្លែ (Circle Drip Tube)

វាមានតម្លៃរាងថ្លៃ បន្តិចប៉ុន្តែសមស្របបំផុតសម្រាប់ដំណាំហូបផ្លែ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ម្រេច ស្វាយ ធូរ៉េន មៀន ដូង មង្ឃុត …. ដោយសារតែ៖

Circle-Drip

  • ទុយោរជុំវិញគល់ អត្រាលំហូរទឹកក្នុងមួយរន្ធហូរបានទឹក 3 លីត្រ/ម៉ោង, គម្លាតរន្ធពីមួយទៅមួយ 30 ស.ម, សម្ពាធទឹក 2 បារ, មុខកាត់ 12 មម, កំរាស់ 0.8 មម អ្នកដាំដុះក៏អាចជ្រើសរើសប្រវែងទៅតាមប្រភេទដំណាំបានផងដែរ (ប៉ុន្តែទុយោរមានប្រវែងសរុប 500 ម៉ែត្រក្នុងមួយដុំ)
  • ជាទូទៅ ដំណាំចាប់ផ្តើមដាំរហូតដល់ពេញវ័យ ត្រូវដាក់ប្រវែង 3 ម៉ែត្រ ស្មើនឹង 10 រន្ធ ផ្តល់ទឹកបាន 30 លីត្រ/ម៉ោង (បើចង់ស្រោចទឹក 10 លីត្រ គឺយើងបើកត្រឹមតែ 20 នាទី ប៉ុណ្ណោះ) ហើយដំណាំគ្រប់អាយុផ្កាផ្លែ ត្រូវដាក់ប្រវែង 10 ម៉ែត្រ ស្មើនឹង 33 រន្ធ ផ្តល់ទឹកបាន 99 លីត្រ/ម៉ោង ជាធម្មតាគេភ្ជាប់វាជាមួយទុយោរ ខ្មៅ PE ទំហំ 25 មម, កំរាស់ 1.2 មម, ប្រវែងសរុប 200 ម៉ែត្រ/ដុំ
  • តាមបច្ចេកទេស គេភ្ជាប់ទុយោរតំណក់ទឹក 12 មម => 25 មម => PE 63 មម, 75 មម ឬ PVC 55, 75 មម
  • ប្រភេទមួយជុំគល់នេះងាយស្រួល ក្នុងការពង្រីកបង្រួមដាក់ទៅតាមប្ញសដំណាំដែលស្រួបជី និងទឹក ចំពោះដំណាំដូចជា៖ ម្រេច ស្វាយ មៀន ធូរ៉េន សាវម៉ាវ… ដែលចង់បញ្ចេញផ្កាខុសរដូវ ។
  • ប្រព័ន្ធទុយោរនេះក៏អាចត្រូវបានអ្នកដាំដុះតភ្ជាប់បន្ថែមជាមួយ Mini-Sprinkler ខាងលើផងដែរ សម្រាប់ដំណាំដូចជា ម្រេច ដើម្បីរក្សាសីតុណ្ហភាពឲ្យត្រជាក់នៅរដូវប្រាំង។

 

4.2 ប្រព័ន្ធតំណក់ទឹក អូសតាមជួរដំណាំ (Drip Tape)

ប្រព័ន្ធនេះល្អបំផុត សម្រាប់ដំណាំដូចជា ៖ ពោត ចេក អំពៅ ត្រសក់ ត្រប់ ប៉េងប៉ោះ ម្រះ ម្ទេស ដំឡូង ល្ពៅ ឪឡឹក និង ដំណាំដែលដាំញឹក ជាជួរផ្សេងៗទៀត ហើយវា ត្រូវបានបណ្តាប្រទេសកសិកម្មជឿនលឿនប្រើប្រព័ន្ធតំណក់ទឹកអូសតាមជួរដំណាំដោយសារតែ ៖

Drip-line

  • អត្រាហូរទឹក 3 លីត្រ/ម៉ោង , 1.37 លីត្រ/ម៉ោង , 2.7 លីត្រ/ម៉ោង, គំលាតរន្ធ 20 សម, 30 សម, 60 សម, ទុយោរមុខកាត់ 16 សម, កំរាស់ 0.2 មម, និង 0.4 មម ហើយមានប្រវែងសរុប 1000 ម៉ែត្រ/ដុំ ។
  • យោងទៅតាមបច្ចេកទេសគេភ្ជាប់ទុយោរ 16 មម => PE 63-75 មម ឬ PVC 55-75 មម
  • ប្រព័ន្ធនេះតម្លៃថោកសមរម្យដែលកសិករខ្នាតតូច និងមធ្យមអាចប្រើប្រាស់បាន
  • ទុយោរនេះស្តើងតែវាស្វិតអាចបត់បែនតាមស្ថានភាពដី ឬក៏អាចសារទុកវិញបានយ៉ាងស្រួលបន្ទាប់ពីប្រើរួច និងងាយស្រួលក្នុងការដំឡើង
  • សម្ពាធនៃលំហូរទឹកគឺចន្លោះពី 1.2-2 បារ (Bar) តម្រូវការក្នុងការបូម និងកម្លាំងម៉ាស៊ីនទាប
  • នៅកម្ពុជាយើងកសិករនិយមប្រើប្រាស់ គំលាតរន្ធ 20 សម ដោយសារតែពួកគាត់ដាំញឹក និងចង់បានទឹកច្រើន

 

4.3 ប្រព័ន្ធក្បាលតំណក់ (Drip C) និងក្បាលសាចមុំ 180 ដឺក្រេ ដាក់តាមគល់ដំណាំ (180 Degree Mini-Sprinkler)

ប្រព័ន្ធក្បាលតំណក់ និងក្បាលសាច 180 ដឺក្រេ ដាក់តាមគល់ដំណាំត្រូវបានគេប្រើប្រាស់សម្រាប់ដំណាំនៅក្មេងដូចជា ធូរ៉េន ស្វាយ ម្រេច ស្វាយចន្ទី មង្ឃុត មៀនប៉ៃលិន កៅស៊ូ និងដំណាំផ្សេងៗ ទៀត ដោយសារតែ៖

Drip-180

ក្បាលតំណក់៖

តម្លៃថោកសមរម្យ បើធៀបជាមួយ PE 12 មម (Drip Tube) ព័ទ្ធជុំវិញគល់ដំណាំ

  • ក្បាលតំណក់ទឹកអត្រាហូររបស់វាបាន ដល់ 8 លីត្រ/ម៉ោង
  • ជាធម្មតាគេភ្ជាប់វាជាមួយទុយោរតូចទំហំ 4/7 មម (Micro-Tube), ដែលមានប្រវែងសរុប 100 ម ហើយភ្ជាប់ជាមួយទុយោររងតាមជួរដំណាំ PE 25 មម, កំរាស់ 1.2 មម ដែលមានប្រវែងសរុប 200 ម៉ែត្រ/ដុំ
  • យោងទៅតាមបច្ចេកទេស គេភ្ជាប់ក្បាលតំណក់ Drip-C => 4/7 មម => PE 63-75 មម ឬ PVC 55-75 មម
  • សម្រាប់ដំណាំនៅតូច ឬដំណាំដែលមានប្ញសខ្លី Drip C អាចផ្តល់ទឹក និងជីបានគ្រប់គ្រាន់ឲ្យទៅដល់ប្ញសដំណាំ ធ្វើឲ្យដំណាំដុះលូតលាស់បានយ៉ាងល្អ ហើយប្រភេទគ្រាប់នេះវាអាចចល័តដាក់បានគ្រប់កន្លែងណាដែលមានប្ញសដំណាំ

ក្បាលសាច 180 ដឺក្រេ៖

ផ្តល់ទឹកបាន 80 លីត្រ/ម៉ោង វាអាចស្រោចចំលើតំបន់ប្ញស របស់ដំណាំ ឬ ក៏លើតំបន់ដែលយើងចង់ស្រោចតែប៉ុណ្ណោះ ការតភ្ជាប់របស់វាមានលក្ខណៈដូច Drip-C ដែរ ។

4.4 ប្រព័ន្ធទឹកពីក្រោម និងពីលើ សម្រាប់បន្លែយកស្លឹក

ហេត្វអ្វីបានជាយើងត្រូវជ្រើសរើសយកប្រព័ន្ធស្រោចស្រពទុយោរសាចទឹកពីក្រោម ឬពីលើសម្រាប់បន្លែយកស្លឹកដូចជា សាឡាត ខាត់ណា ជី ស្ពៃ ត្រកួន ខ្ទឹម ដំណាំបន្លែយកស្លឹក និងសួនបណ្តុះផ្សេងៗ ពីព្រោះ ៖

Mini-Sprinkler

ទុយោរស្រោចទឹកពីក្រោម

ទុយោរ PE អត្រាហូរទឹក 1.60 លីត្រ សម្រាប់ប្រវែងមួយម៉ែត្រ ក្នុងមួយនាទី, គំលាតរន្ធ 20 សម, មុខកាត់ 32 មម, កំរាស់ 0.4 មម, សាចទឹកកម្ពស់ 1.5 ម៉ែត្រ, សម្ពាធទឹក 0.5-1.5 បារ ប្រវែងសរុប 100 ម៉ែត្រ/ដុំ

  • យោងទៅតាមបច្ចេកទេស គេភ្ជាប់ទុយោរ 32 មម + PVC 55 ឬ 75 មម
  • តម្លៃថោកសមរម្យជួយបណ្តេញសត្វល្អិត ឬសត្វចង្រៃលាងសំអាតមិនធ្វើឲ្យបាក់ស្លឹក និងជួយអត្រានៃការដុះពន្លក់ខ្ពស់ (ដំណុះគ្រាប់ពូជ) និងជួយរក្សាសីតុណ្ហភាពឲ្យត្រជាក់ ។

ប្រព័ន្ធសាចទឹកពីលើ

អត្រាហូរទឹក 160 លីត្រ/ម៉ោង វាបាញ់ទឹកជារង្វង់មូលដែលមានកាំ 1.4 ម (អាស្រ័យទៅលើកម្លាំងទឹក)

  • ជាធម្មតាគេភ្ជាប់វាជាមួយទុយោរតូចទំហំ 4/7 មម (Micro-Tube) ប្រវែង 100 ម/ដុំ ហើយទៅភ្ជាប់ជាមួយទុយោរ 25 មម អូសតាមបណ្តោយជួរដំណាំ ឬ ទុយោរ PVC ទំហំ 25 មម ។
  • យោងទៅតាមបច្ចេកទេស គេភ្ជាប់ ក្បាល Mini-Sprinkler => 4/7 មម => 25 មម => PVC 55 ឬ 75 មម
  • តម្លៃថោកសមរម្យ ជួយបណ្តេញសត្វស្អិតឬសត្វចង្រៃ លាងសំអាត មិនធ្វើឲ្យបាក់ស្លឹក និងជួយអត្រានៃការដុះពន្លក់ខ្ពស់ (ដំណុះគ្រាប់ពូជ) និងជួយរក្សាសីតុណ្ហភាពឲ្យត្រជាក់ ។