ដំណាំទីវាល

ដំណាំម្រេច

ពួកយើងបានសម្រេចគំរោងដាំដុះម្រេចចំនួន 25 ហត ដោយបំពាក់ដោយប្រព័ន្ធស្រោចស្រពទំនើប ស្ថិតនៅក្នុង ខេត្តព្រះវិហារ។ ពួកយើងកំពុងតែធ្វើការដាំដុះ ចំនួន 10 ហត បន្ថែមនៅក្នុងឆ្នាំនេះ នឹងបន្តដាំដុះរហូតដល់ 50 ហត នៅក្នុងគំរោងរបស់ពួកយើង ។

លើសពីនេះទៅទៀត ពួកយើងទើបតែបានចុះកិច្ចសន្យាជាមួយនឹងអ្នកដាំដុះម្រេច ដោយបំពាក់ដោយប្រព័ន្ធស្រោចស្រពទំនើប ការប្រើប្រាស់ ជី ខេម-ហៃហ្វា និងការគាំទ្របច្ចេកទេសពេញលេញ ពីក្រុមហ៊ុនខេម ទៅតាមតំបន់មួយចំនួនដូចខាងក្រោម៖

  • ខេត្តកំពង់ចាម ផ្ទៃយដី 10 ហត បានដំឡើងនិងប្រើប្រាស់ប្រព័ន្ធស្រោចស្រពទំនើប គួបផ្សំជាមួយនឹង បច្ចេកទេសក្នុងការប្រើប្រាស់ ជី ខេម-ហៃហ្វា ដែលជាជីលំដាប់ថ្នាក់លេខមួយ លើពិភពលោក និងការការពារជម្ងឺផ្សេងៗ ដើម្បីទទួលបានផលប្រកបដោយចីរភាព។
  • ផ្ទៃដីដាំដុះម្រេច ចំនួន 12 ហត របស់ក្រុមហ៊ុន ពីរផ្សេងគ្នា នៅក្នុងខេត្តរតនគីរី កំពុងតែរៀបចំតំឡើងប្រព័ន្ធស្រោចស្រពទំនើប និងការគាំទ្របច្ចេកទេសរហូតដល់ពេលប្រមូលផល។ យើងកំពុងតែដំណើរការ ក្នុងការចុះកិច្ចសន្យាសម្រាប់ការផ្តល់ព្រឹក្សាយោបល់ លើដំណាំម្រេច ចំនួន 25 ហត បន្ថែមដែលកំពុងតែជួបបញ្ហាបន្ទាប់ពីការប្រមូលផលរួច។ បន្ទាប់ពីបានស្វែងយល់អំពីប្រសិទ្ធិភាពក្នុងការប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់ ផលិតផលជី របស់ក្រុមហ៊ុនខេម រួចមក  ម្រេច 35 ហត ផ្សេងទៀតបានប្រគល់អោយក្រុមហ៊ុន យើងក្នុងការមើលថែ ដោយបំពាក់ប្រព័ន្ធស្រោចស្រព និងការដាក់ប្រើប្រាស់ជី ៕

 

IMG_0480 IMG_0479 4