អនុសាសន៍សំខាន់ៗ ក្នុងការទប់ស្កាត់ និងព្យាបាលជម្ងឺ រលួយប្ញស (ឆាប់ងាប់) Phytophthora Capsici លើដំណាំម្រេចរបស់ក្រុមហ៊ុន ខេម អេហ្រ្គីខលឈ័រ៖

ដើម្បីធ្វើការទប់ស្កាត់ និងព្យាបាលជម្ងឺ រលួយប្ញស (ឆាប់ងាប់) Phytophthora Capsici ជាបឋមអ្នកដាំដុះម្រេចទូទៅត្រូវយល់ឲ្យបានច្បាស់ថា៖ ជម្ងឺនេះកើតឡើងដោយសារផ្សិត នៅក្នុងដី ដែលបណ្តាលមកពីដីជាំទឹក ពុំមានដំណេករងទឹកហូរទឹកច្រោះល្អ ការស្រោចស្រព និងភ្លៀងច្រើនពេក ឬ តិចពេក ។

វិធីការពារ៖

  • ធ្វើដំណេករងម្រេចនីមួយៗ ឲ្យហូរទឹក អស់នៅពេលមានភ្លៀង ឬទឹកច្រើន
  • កែប្រែដីជាំទឹកឲ្យខ្សោះទឹកបានល្អ
  • រៀបប្រព័ន្ធស្រោចស្រពត្រឹមត្រូវ ទៅតាមតម្រូវការទឹករបស់គុម្ពម្រេចនីមួយៗ ទាំងរដូវប្រាំង និងវស្សា មិនឲ្យច្រើនពេក មិនតិចពេក (ម្រេចមិនទាន់ផ្លែ ៥­-៧ លីត្រ/ថ្ងៃ | ម្រេចមានផ្លែ ៨-១០ លីត្រ/ថ្ងៃ) ជាពិសេសស្រោចទៅលើបរិវេណប្ញសរបស់ម្រេច។
  • អ្នកដាំដុះចាំបាច់ត្រូវដាក់ជី Cam-Protek (Systemic Fertilizer) ឲ្យបាន ៥ ទៅ ៦ ដងក្នុងមួយឆ្នាំ។ ការដាក់ ១ ខែ ម្តងក្នុងរដូវវស្សា ពេលមានភ្លៀងជាប្រចាំ ជាការល្អ។

 

វិធីព្យាបាល៖

  • យកជី Cam-Protek 1 កញ្ចប់ + ថ្នាំ Trichodema 1 គក្រ
    លាយទឹក 200 លីត្រ រួចយកទៅចាក់គល់ម្រេច ប្រមាណ 2 លីត្រ ក្នុងមួយ គុម្ពម្រេច ។
  • បាញ់ជី Cam-MAP ប្រើ 7 ថ្ងៃក្រោយ, បាញ់ជី Cam-Protek 7 ថ្ងៃក្រោយទៀត បាញ់ជី Cam-Poly-Feed 21
  • កប់គល់ជំនួយដោយប្រើ Cam-UreaCote 1 ខាំ/គុម្ព បូកជាមួយ លាមកគោ 3-5 គក្រ។
    ជាទូទៅម្រេចហាក់បីដូចជាខ្វះ អាសូត (N) ខ្លាំងនៅពេលមានជម្ងឺនេះ។

ចំណាំ៖

ការព្យាបាលវាអាស្រ័យលើកត្តាច្រើនយ៉ាង ទៅតាមតំបន់នីមួយៗ ហើយជម្ងឺនេះអាចងាយ ស៊ាំជាមួយនឹងប្រភេទថ្នាំដដែលៗ ដូច្នេះត្រូវប្រើផ្លាស់ប្តូរថ្នាំទាំង ៥ ប្រភេទ ខាងក្រោមដើម្បីឲ្យមានប្រសិទ្ធភាព ប៉ុន្តែការប្រើប្រាស់ជី រក្សានៅដដែល៖

  1. Trichodema Harziaum
  2. Cooper + Fosetyl Aluminium + Metalaxyl
  3. Phosphorous Acid
  4. Metalaxyl + Mancozeb
  5. Fosetyl Aluminium + Mancozeb