Farmer Background

ក្រុមហ៊ុនខេម អេហ្គ្រីខលឈ័រ

ខេម អេហ្គ្រីខលឈ័រ ជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានប្រតិបត្តិការនៅកម្ពុជានៅឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយថ្នាំ កសិកម្ម និងជីបំប៉នគ្រប់ប្រភេទ ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីរោងចក្រផ្ទាល់ ដែលមានប្រភពពីប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីធានាបាននូវគុណភាពខ្ពស់ និងផ្តល់ទំនុកចិត្តដល់កសិករ។

លើសពីនេះទៅទៀត យើងផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់បច្ចេកទេស និងការប្រើប្រាស់ថ្នាំឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពដល់កសិករនៅកម្ពុជា។

    |
ចក្ខុវិស័យ

ផ្តល់នូវដំណោះស្រាយពេញលេញ និងចំណេះដឹង បច្ចេកទេសដល់កសិករ តាមរយៈការនាំយកនូផលិតផល ដែលមានគុណភាពខ្ពស់ និងផ្តល់នូវសេវាកម្មប្រឹក្សា បច្ចេកទេស ដើម្បីកសិករទទួលបានផលចំណេញជាអតិបរិមា ពីការធ្វើកសិកម្ម

គោលដៅ

ជួយកសិករខ្នាតតូច-ធំទាំងផ្នែកបច្ចេកទេស និងចំណេះដឹង ឲ្យបង្កើនការប្រមូលផល និងអត្រាប្រាក់ចំណេញសេដ្ឋកិច្ចរបស់ពួកគេដោយទំនុកចិត្ត សម្រាប់ការគាំទ្រជាប់លាប់នៃផលិតផល និងសេវាកម្មរបស់យើង។

សកម្មភាពទីផ្សារ

យើងខិតខំផ្សព្វផ្សាយផលិតផលរបស់យើងទៅក្នុងព្រឹត្តិការណ៍នានា ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្តានុពល និងកសាងការយល់ដឹងអំពីម៉ាកយីហោ។ តាមរយៈការប្រើប្រាស់សកម្មភាពទីផ្សារដ៏ឆ្លាតវៃ យើងបង្កើតនូវវត្តមាន និងផលប៉ះពាល់វិជ្ជមានរបស់យើងនៅក្នុងព្រឹត្តិការណ៍ទាំងនេះ។

យើងផ្សព្វផ្សាយផលិតផលកសិកម្មរបស់យើងប្រកបដោយប្រសិទ្ធភាព ទៅដល់កសិករកាន់តែទូលំទូលាយ និងកសាងម៉ាកយីហោរឹងមាំនៅក្នុងទីផ្សារកសិកម្ម។

ដៃគូពាណិជ្ជកម្មសំខាន់ៗ

Partner 1
Partner 2
Partner 3