បំប៉នដំណាំរបស់អ្នកជាមួយ ជីបំប៉នខេម ពីអ៊ីស្រាអែល

ហេតុអ្វីត្រូវប្រើប្រាស់ជីបំប៉នលើស្លឹកបន្ថែម?

💡ការប្រើជីបាញ់លើស្លឹក ផ្តល់សារធាតុចិញ្ចឹមដល់ដំណាំ ស្រូបបានលឿនរហ័សទាន់ចិត្ត ចំគោលដៅ ដើម្បីធានាបានទិន្នផលខ្ពស់ និងមានគុណភាពខ្ពស់។ វាមានតួនាទីយ៉ាងសំខាន់ សម្រាប់ការផ្តល់សារធាតុចិញ្ចឹមដ៏មានប្រសិទ្ធភាព ដើម្បីបំពេញកង្វះខាត់របស់ដី និងសម្រាប់ការកែតម្រូវនូវកង្វះសារធាតុចិញ្ចឹមភ្លាមៗ។ ការប្រើជីបាញ់លើស្លឹកនៅដំណាក់កាលជាក់លាក់នៃការលូតលាស់របស់ដំណាំ ជួយបង្កើនទិន្នផល និងបង្កើនគុណភាពកសិផល។

ហេតុអ្វីជ្រើសរើសយកជីបំប៉នខេមពីអ៊ីស្រាអែល (Haifa Group) ?
បច្ចេកវិទ្យាពិសេសថ្មីផ្តល់ទិន្នផលខ្ពស់បំផុត៖
  • ដើម្បីឱ្យដំណាំ ទទួលសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ តាមរយៈស្លឹក ជីបំប៉នខេម ត្រូវបានបង្កើតឡើងដោយបែងចែកទៅតាមដំណាក់កាលលូតលាស់របស់ដំណាំ ជាមួយបច្ចេកទេស Haifa Bonus™ ដែលធ្វើឲ្យសាច់ជីជាប់ទៅលើស្លឹកបានល្អ និងធ្វើឲ្យដំណាំអាចស្រូបយកសារធាតុចិញ្ចឹមបាន 100% និងគ្មានបន្សល់កាកសំណល់ទៅលើដី។
ជីបំប៉នខេមមានគ្រប់រូបមន្តប្រើទៅតាមដំណាក់កាលលូតលាស់របស់ដំណាំ៖
  • ជីបំប៉នខេម ពីអ៊ីស្រាអែល ផ្តល់ជូននូវជម្រើសដ៏សំបូរបែប សម្រាប់បំប៉នដំណាំ នៅដំណាក់កាលចាំបាច់សំខាន់ៗ និងបំពេញបន្ថែមកង្វះសារធាតុចិញ្ចឹម ដែលជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិសុទ្ធ 100% គ្មានជាតិក្លរួ សូដ្យូម និង សារធាតុលាយផ្សំផ្សេងទៀតបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាននោះទេ។
ស្រូវពូជ OM 5451 ស្រូអាយុបាន 50 ថ្ងៃក្រោយព្រោះ បានកំពុងប្រើប្រាស់ជីបំប៉នខេម ពីអ៊ីស្រាអែល ក្នុងកម្រិតស្តង់ដារខ្ពស់ សូមតាមដានលទ្ធផលជាក់ស្តែង ជាមួយគ្នា។

ព័ត៌មានលំអិតសូមទំនាក់ទំនង៖

📞 097 4476 333/ 087 292 333

អនុសាសន៍សំខាន់ៗ ក្នុងការទប់ស្កាត់ និងព្យាបាលជម្ងឺ រលួយប្ញស (ឆាប់ងាប់) Phytophthora Capsici លើដំណាំម្រេចរបស់ក្រុមហ៊ុន ខេម អេហ្រ្គីខលឈ័រ៖

ដើម្បីធ្វើការទប់ស្កាត់ និងព្យាបាលជម្ងឺ រលួយប្ញស (ឆាប់ងាប់) Phytophthora Capsici ជាបឋមអ្នកដាំដុះម្រេចទូទៅត្រូវយល់ឲ្យបានច្បាស់ថា៖ ជម្ងឺនេះកើតឡើងដោយសារផ្សិត នៅក្នុងដី ដែលបណ្តាលមកពីដីជាំទឹក ពុំមានដំណេករងទឹកហូរទឹកច្រោះល្អ ការស្រោចស្រព និងភ្លៀងច្រើនពេក ឬ តិចពេក ។

វិធីការពារ៖

  • ធ្វើដំណេករងម្រេចនីមួយៗ ឲ្យហូរទឹក អស់នៅពេលមានភ្លៀង ឬទឹកច្រើន
  • កែប្រែដីជាំទឹកឲ្យខ្សោះទឹកបានល្អ
  • រៀបប្រព័ន្ធស្រោចស្រពត្រឹមត្រូវ ទៅតាមតម្រូវការទឹករបស់គុម្ពម្រេចនីមួយៗ ទាំងរដូវប្រាំង និងវស្សា មិនឲ្យច្រើនពេក មិនតិចពេក (ម្រេចមិនទាន់ផ្លែ ៥­-៧ លីត្រ/ថ្ងៃ | ម្រេចមានផ្លែ ៨-១០ លីត្រ/ថ្ងៃ) ជាពិសេសស្រោចទៅលើបរិវេណប្ញសរបស់ម្រេច។
  • អ្នកដាំដុះចាំបាច់ត្រូវដាក់ជី Cam-Protek (Systemic Fertilizer) ឲ្យបាន ៥ ទៅ ៦ ដងក្នុងមួយឆ្នាំ។ ការដាក់ ១ ខែ ម្តងក្នុងរដូវវស្សា ពេលមានភ្លៀងជាប្រចាំ ជាការល្អ។

 

វិធីព្យាបាល៖

  • យកជី Cam-Protek 1 កញ្ចប់ + ថ្នាំ Trichodema 1 គក្រ
    លាយទឹក 200 លីត្រ រួចយកទៅចាក់គល់ម្រេច ប្រមាណ 2 លីត្រ ក្នុងមួយ គុម្ពម្រេច ។
  • បាញ់ជី Cam-MAP ប្រើ 7 ថ្ងៃក្រោយ, បាញ់ជី Cam-Protek 7 ថ្ងៃក្រោយទៀត បាញ់ជី Cam-Poly-Feed 21
  • កប់គល់ជំនួយដោយប្រើ Cam-UreaCote 1 ខាំ/គុម្ព បូកជាមួយ លាមកគោ 3-5 គក្រ។
    ជាទូទៅម្រេចហាក់បីដូចជាខ្វះ អាសូត (N) ខ្លាំងនៅពេលមានជម្ងឺនេះ។

ចំណាំ៖

ការព្យាបាលវាអាស្រ័យលើកត្តាច្រើនយ៉ាង ទៅតាមតំបន់នីមួយៗ ហើយជម្ងឺនេះអាចងាយ ស៊ាំជាមួយនឹងប្រភេទថ្នាំដដែលៗ ដូច្នេះត្រូវប្រើផ្លាស់ប្តូរថ្នាំទាំង ៥ ប្រភេទ ខាងក្រោមដើម្បីឲ្យមានប្រសិទ្ធភាព ប៉ុន្តែការប្រើប្រាស់ជី រក្សានៅដដែល៖

  1. Trichodema Harziaum
  2. Cooper + Fosetyl Aluminium + Metalaxyl
  3. Phosphorous Acid
  4. Metalaxyl + Mancozeb
  5. Fosetyl Aluminium + Mancozeb